Khmer Abridged Explanation of the Quran
4:37 - 4:37

ហើយអល់ឡោះមិនស្រឡាញ់ពេញចិត្តពួកដែលរារាំង(កំណាញ់)មិនព្រមបរិច្ចាគនូវអ្វីដែលអល់ឡោះបានដាក់កាតព្វកិច្ចលើពួកគេអំពីលាភសក្ការៈដែលទ្រង់បានប្រទានឲ្យ ថែមទាំងប្រើអ្នកដទៃឲ្យធ្វើដូច្នោះដែរ(កំណាញ់)តាមរយៈពាក្យពេចន៍និងទង្វើរបស់ពួកគេ ព្រមទាំងលាក់បាំងនូវអ្វីដែលអល់ឡោះបានប្រទានដល់ពួកគេអំពីការប្រោសប្រទានរបស់ទ្រង់ ដូចជាលាភសក្ការៈ និងចំណេះដឹងជាដើម ដោយពួកគេមិនបញ្ជាក់ប្រាប់ការពិតដល់មនុស្សលោកឡើយ ផ្ទុយទៅវិញ ពួកគេលាក់បាំងការពិត និងបង្ហាញប្រាប់(ដល់មនុស្ស)ពីអ្វីដែលជាប្រការខុសឆ្គងទៅវិញ។ ទាំងនេះហើយ គឺជាលក្ខណៈសម្បត្តិមួយចំនួនក្នុងចំណោមលក្ខណៈសម្បត្តិទាំងឡាយរបស់ពួកប្រឆាំង។ ហើយពិតប្រាកដណាស់ យើងបានរៀបចំសម្រាប់ពួកដែលប្រឆាំងនោះនូវទណ្ឌកម្មដ៏អាម៉ាសបំផុត។