Khmer Abridged Explanation of the Quran
4:39 - 4:39

តើមានគ្រោះថ្នាក់អ្វីកើតឡើងលើពួកគេប្រសិនបើពួកគេមានជំនឿលើអល់ឡោះនិងថ្ងៃបរលោក ហើយបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងមាគ៌ារបស់អល់ឡោះដោយចិត្តស្មោះសចំពោះទ្រង់នោះ? ផ្ទុយទៅវិញ រាល់ប្រការទាំងនោះ គឺសុទ្ធតែជាប្រការល្អទាំងអស់ ហើយអល់ឡោះមហាដឹងបំផុតចំពោះពួកគេ។ គ្មានស្ថានភាពណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបទៅតាមអ្វីដែលពួកគេបានសាង។