Khmer Abridged Explanation of the Quran
4:40 - 4:40

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាយុត្តិធម៌បំផុត ដោយទ្រង់មិនបំពានលើខ្ញុំបម្រើរបស់ទ្រង់នូវប្រការណាមួយឡើយ។ ពិតណាស់ ទ្រង់មិនបំបាត់អំពើល្អរបស់ពួកគេនោះឡើយសូម្បីតែតូចប៉ុនលំអងធូលីក៏ដោយ ហើយទ្រង់ក៏មិនបន្ថែមអ្វីមួយទៅលើអំពើបាបរបស់ពួកគេនោះដែរ។ ហើយប្រសិនបើទង្វើដ៏តូចនោះជាទង្វើល្អ គឺទ្រង់នឹងបង្កើនផលបុណ្យរបស់វាទ្វេដងដោយការប្រោសប្រទានពីទ្រង់។ ហើយទ្រង់បន្ថែមទៅលើផលបុណ្យទ្វេដងនោះនូវផលបុណ្យដ៏ធំធេងពីលើនោះទៀត។