Khmer Abridged Explanation of the Quran
4:41 - 4:41

តើស្ថានភាពរបស់មនុស្សនៅថ្ងៃបរលោកនោះយ៉ាងដូចម្ដេចទៅនៅពេលដែលយើងនាំព្យាការីនៃប្រជាជាតិគ្រប់ជំនាន់មកធ្វើជាសាក្សីទៅលើទង្វើដែលប្រជាជាតិរបស់ពួកគេបានប្រព្រឹត្ត ហើយយើងក៏បាននាំអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មកធ្វើជាសាក្សីលើប្រជាជាតិរបស់អ្នកដែរនោះ?