Khmer Abridged Explanation of the Quran
4:47 - 4:47

ឱបណ្ដាអ្នកដែលត្រូវបានគេផ្តល់គម្ពីរឲ្យក្នុងចំណោមពួកយូដានិងពួកណាសរ៉នី! ចូរពួកអ្នកមានជំនឿលើអ្វីដែលយើងបានបញ្ចុះមកឲ្យព្យាការីមូហាំម៉ាត់ ដែលគាត់បាននាំមកដើម្បីបញ្ជាក់នូវអ្វីដែលមាននៅជាមួយពួកអ្នកនៃគម្ពីរតាវរ៉តនិងគម្ពីរអ៊ីញជីល មុនពេលដែលយើងនឹងបំផ្លាញញាណទាំងឡាយដែលមាននៅលើផ្ទៃមុខ និងបង្វិលវាទៅផ្នែកខាងក្រោយរបស់ពួកគេវិញ ឬយើងនឹងបណ្តេញពួកគេឱ្យឃ្លាតឆ្ងាយពីក្ដីមេត្តាករុណារបស់អល់ឡោះ ដូចដែលយើងបានបណ្តេញក្រុមដែលបានបំពាននៅថ្ងៃសៅរ៍ ដែលពួកគេបានបំពានដោយការចេញទៅនេសាទត្រីនៅក្នុងថ្ងៃនោះក្រោយពីយើងបានហាមឃាត់ពួកគេពីការធ្វើដូច្នោះ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានប្រែក្លាយពួកគេទៅជាសត្វស្វា។ ហើយបទបញ្ជារបស់អល់ឡោះនិងការកំណត់របស់ទ្រង់ គឺពិតជានឹងកើតឡើងដោយគេចមិនផុតឡើយ។