Khmer Abridged Explanation of the Quran
4:48 - 4:48

ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនអភ័យទោសឲ្យអ្នកដែលធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយអំពីម៉ាខ្លូករបស់ទ្រង់ឡើយ តែទ្រង់នឹងអភ័យទោសឲ្យចំពោះបាបកម្មទាំងឡាយណាក្រៅពីទង្វើស្ហ៊ីរិក និងភាពគ្មានជំនឿ ចំពោះជនណាដែលទ្រង់មានចេតនាដោយការប្រោសប្រណីរបស់ទ្រង់ ឬក៏ទ្រង់ដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនាទៅតាមកម្រិតនៃបាបកម្មរបស់ពួកគេដោយភាពយុត្តិធម៌របស់ទ្រង់។ ហើយជនណាដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់នោះ គឺគេពិតជាបានប្រព្រឹត្តបាបកម្មមួយដ៏ធំធេងបំផុត ដោយគេ(អល់ឡោះ)នឹងមិនអភ័យទោសឡើយចំពោះជនណាដែលបានស្លាប់នៅលើភាពស្ហ៊ីរិក(ដោយមិនបានសារភាពកំហុស)នោះ។