Khmer Abridged Explanation of the Quran
4:49 - 4:49

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬអំពីរឿងរ៉ាវរបស់ពួកដែលបានកោតសរសើរចំពោះខ្លួនពួកគេនិងទង្វើរបស់ពួកគេថា ស្អាតស្អំនោះ? តាមពិត មានតែអល់ឡោះតែមួយគត់ដែលជាអ្នកកោតសរសើរ និងជម្រះសំអាត(បាបកម្ម)ចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់នោះ ពីព្រោះទ្រង់មហាដឹងបំផុតនូវអ្វីដែលលាក់កំបាំងនៅក្នុងដួងចិត្ត។ ហើយផលបុណ្យនៃទង្វើរបស់ពួកគេនឹងមិនត្រូវបានគេបំបាត់បន្តិចណានោះឡើយ សូម្បីតែប៉ុនសសៃឆ្មារដែលស្ថិតនៅលើគ្រាប់ល្មើក៏ដោយ។