Khmer Abridged Explanation of the Quran
4:55 - 4:55

ក្នុងចំណោមពួកអះលីគីតាប មានអ្នកខ្លះមានជំនឿចំពោះអ្វីដែលអល់ឡោះបានបញ្ចុះមកឲ្យព្យាការីអ៊ីព្រហ៊ីម ហើយនិងអ្វីដែលបានបញ្ចុះមកឲ្យបណ្ដាព្យាការីរបស់ទ្រង់ផ្សេងទៀតក្នុងចំណោមពូជពង្សរបស់គាត់ តែអ្នកខ្លះទៀតក្នុងចំណោមពួកគេបានងាកចេញពីការមានជំនឿចំពោះអ្វីដែលគេបានបញ្ចុះមកឲ្យគាត់(ព្យាការីអ៊ីព្រហ៊ីម)។ នេះហើយគឺជាគោលជំហររបស់ពួកគេចំពោះអ្វីដែលគេបានបញ្ចុះមកឲ្យព្យាការីមូហាំម៉ាត់។ ហើយភ្លើងនរក គឺជាទណ្ឌកម្មតបស្នងចំពោះពួកដែលបានប្រឆាំងក្នុងចំណោមពួកគេ។