Khmer Abridged Explanation of the Quran
4:56 - 4:56

ពិតប្រាកដណាស់ ពួកដែលបានប្រឆាំងនឹងបណ្តាវាក្យខណ្ឌរបស់យើងនោះ យើងនឹងបញ្ចូលពួកគេទៅក្នុងភ្លើងនរកនៅថ្ងៃបរលោកដែលវានឹងឆេះព័ទ្ធជុំវិញពួកគេ។ រាល់ពេលដែលស្បែករបស់ពួកគេបានឆេះខ្លោចអស់ យើងក៏បានផ្លាស់ប្ដូរស្បែកផ្សេងទៀតឲ្យពួកគេដើម្បីឲ្យពួកគេនៅទទួលទណ្ឌកម្មបន្តទៀត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាខ្លាំងពូកែដែលគ្មានអ្វីមួយដែលអាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតចំពោះអ្វីដែលទ្រង់បានចាត់ចែង និងចំពោះអ្វីដែលទ្រង់បានសម្រេច។