Khmer Abridged Explanation of the Quran
4:58 - 4:58

ពិតប្រាកដណាស់ អល់ឡោះទ្រង់បានបង្គាប់ប្រើពួកអ្នកឲ្យប្រគល់បញ្ញើទាំងឡាយ(ដែលគេផ្ញើ)ឱ្យទៅម្ចាស់ដើមរបស់គេវិញ ហើយទ្រង់ក៏បង្គាប់ប្រើពួកអ្នកផងដែរនៅពេលដែលពួកអ្នកកាត់សេចក្ដីរវាងមនុស្សលោកនោះ គឺពួកអ្នកត្រូវកាត់សេចក្ដី(រវាងពួកគេ)ប្រកបដោយភាពយុត្តិធម៌ មិនលម្អៀង និងមិនត្រូវស៊ីសំណូកក្នុងការកាត់សេចក្តីឡើយ។ ពិតប្រាកណាស់ ជាការប្រសើរបំផុតដែលអល់ឡោះជាម្ចាស់ទ្រង់ផ្ដល់ដំបូន្មានដល់ពួកអ្នក និងចង្អុលបង្ហាញពួកអ្នកនៅគ្រប់ស្ថានភាពទាំងអស់របស់ពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាឮបំផុតនូវពាក្យសំដីរបស់ពួកអ្នក មហាឃើញចំពោះទង្វើរបស់ពួកអ្នក។