Khmer Abridged Explanation of the Quran
4:57 - 4:57

ហើយបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើរតាមបណ្តាអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានគោរពប្រតិបត្តិចំពោះទ្រង់វិញនោះ នៅថ្ងៃបរលោកយើងនឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមានរបស់វា ដោយពួកគេនឹងស្ថិតនៅទីនោះជាអមតៈ។ នៅក្នុងឋានសួគ៌ទាំងនោះ ពួកគេមានភរិយាដ៏ស្អាតស្អំជាច្រើន ហើយយើងនឹងបញ្ចូលពួកគេទៅក្នុងម្លប់ដ៏ត្រឈឹងត្រឈៃ ដែលមិនក្ដៅពេក ហើយក៏មិនត្រជាក់ពេកនោះដែរ។