ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកប្រតិបត្តិតាមអល់ឡោះ និងចូរពួកអ្នកប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់ ដោយអនុវត្តតាមអ្វីដែលគាត់បានបង្គាប់ប្រើ និងជៀសវាងឲ្យឆ្ងាយពីអ្វីដែលគាត់បានហាមឃាត់។ ហើយចូរពួកអ្នកប្រតិបត្តិតាមមេដឹកនាំរបស់ពួកអ្នក ដរាបណាមេដឹកនាំនោះមិនបង្គាប់ប្រើ(ពួកអ្នក)ឲ្យប្រព្រឹត្តអំពើល្មើស(នឹងអល់ឡោះ)។ ហើយប្រសិនបើពួកអ្នកខ្វែងគំនិតគ្នាពីបញ្ហាអ្វីមួយ ចូរពួកអ្នកត្រឡប់បញ្ហានោះទៅរកគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន) និងស៊ុណ្ណះ(លំអាន)ព្យាការីរបស់ទ្រង់(ព្យាការីមូហាំម៉ាត់) ប្រសិនបើពួកអ្នកពិតជាមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោកមែននោះ។ ការត្រឡប់ទៅរកគម្ពីរគួរអាន និងស៊ុណ្ណះនោះ គឺល្អប្រសើរជាងការនៅបន្តខ្វែងគំនិតគ្នា និងការនិយាយតាមតែការនឹកឃើញ ហើយលទ្ធផលចុងក្រោយរបស់វា ក៏ល្អប្រសើបំផុតសម្រាប់ពួកអ្នកដែរ។