Khmer Abridged Explanation of the Quran
4:60 - 4:60

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬពីភាពក្បត់របស់ពួកពុតត្បុតក្នុងចំណោមពួកយូដា ដោយពួកគេបានអះអាងដោយការភូតកុហកថាៈ ពួកគេពិតជាមានជំនឿចំពោះអ្វីដែលអល់ឡោះបានបញ្ចុះមកឲ្យអ្នក និង(មានជំនឿ)ចំពោះអ្វីដែលទ្រង់បានបញ្ចុះឲ្យបណ្ដាអ្នកនាំសារជំនាន់មុនអ្នក ដោយពួកគេមានបំណងចង់កាត់សេចក្ដីនៅក្នុងជម្លោះរបស់ពួកគេដោយប្រើច្បាប់ដែលមនុស្សបានដាក់បញ្ញត្តិក្រៅពីច្បាប់បញ្ញត្តិរបស់អល់ឡោះនោះ ខណៈពួកគេត្រូវបានគេ(អល់ឡោះ)បញ្ជាឱ្យប្រឆាំងនឹងការធ្វើដូច្នោះ។ ហើយស្ហៃតនមានបំណងចង់ឲ្យពួកគេឃ្លាតឆ្ងាយពីសេចក្តីពិតដ៏សែនឆ្ងាយបំផុតដើម្បីកុំឲ្យពួកគេទទួលបានការចង្អុលបង្ហាញដូចវា(ស្ហៃតន)ដែរ។