Khmer Abridged Explanation of the Quran
4:61 - 4:61

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកពុតត្បុតទាំងនោះថាៈ ចូរពួកអ្នកមករកអ្វីដែលអល់ឡោះបានបញ្ចុះនៅក្នុងគម្ពីររបស់ទ្រង់អំពីក្បួនច្បាប់ទាំងឡាយ និងមករកអ្នកនាំសារ(មូហាំម៉ាត់)ចុះ ដើម្បីគាត់នឹងកាត់សេចក្ដីរវាងពួកអ្នកនៅក្នុងបញ្ហាជម្លោះរបស់ពួកអ្នក ពេលនោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងបានឃើញពួកគេ(ពួកពុតត្បុត)បែរចេញពីអ្នកទៅរកការកាត់សេចក្ដីផ្សេងពីអ្នកទៅវិញទាំងស្អប់ខ្ពើម។