Khmer Abridged Explanation of the Quran
4:62 - 4:62

តើស្ថានភាពរបស់ពួកពុតត្បុតយ៉ាងដូចម្ដេច នៅពេលដែលមានគ្រោះអាក្រក់បានកើតឡើងចំពោះពួកគេដោយសារតែបាបកម្មដែលពួកគេបានសាងនោះ? បន្ទាប់មក ពួកគេនឹងមករកអ្នក(អ្នកនាំសារមូហាំម៉ាត់)ដើម្បីសុំទោសអ្នកដោយពួកគេស្បថនឹងអល់ឡោះជាម្ចាស់ថាៈ ពួកយើងគ្មានបំណងស្វែងរកការកាត់សេចក្ដីណាមួយផ្សេងពី(ការកាត់សេចក្តី)អ្នកឡើយ លើកលែងតែដើម្បីផ្សះផ្សា និងចង់ឲ្យគូរជម្លោះត្រូវរ៉ូវគ្នាវិញតែប៉ុណ្ណោះ។ តែពួកគេបានភូតកុហកនៅក្នុងរឿងទាំងនោះ ពីព្រោះការផ្សះផ្សា គឺស្ថិតនៅក្នុងការវិនិច្ឆ័យនៃច្បាប់របស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់។