Khmer Abridged Explanation of the Quran
4:66 - 4:66

ជាការពិតណាស់ ប្រសិនបើយើងដាក់បទបញ្ជាលើពួកគេ(ពួកពុតត្បុត)ឲ្យសម្លាប់គ្នាទៅវិញទៅមក ឬចាកចេញពីលំនៅដ្ឋានរបស់ពួកគេនោះ ពួកគេនឹងមិនធ្វើតាមបទបញ្ជារបស់យើងឡើយ លើកលែងតែមួយចំនួនតូចនៃពួកគេប៉ុណ្ណោះ។ ហេតុនេះ ចូរឱ្យពួកគេថ្លែងសរសើចំពោះអល់ឡោះជាម្ចាស់ ដោយសារទ្រង់មិនបានដាក់កាតព្វកិច្ចលើពួកគេនូវអ្វីដែលធ្វើឲ្យមានការលំបាកដល់ពួកគេឡើយ។ ហើយពិតប្រាកដណាស់ ប្រសិនបើពួកគេធ្វើតាមអ្វីដែលគេបានដាស់រំលឹកនៃការគោរពប្រតិបត្តិអល់ឡោះនោះ គឺល្អប្រសើរសម្រាប់ពួកគេជាងការប្រឆាំង និងធ្វើឲ្យជំនឿរបស់ពួកគេកាន់តែរឹងមាំថែមទៀត។ ហើយយើងពិតជានឹងផ្ដល់ឲ្យពួកគេនូវផលបុណ្យដ៏ធំធេងបំផុតអំពីយើង ហើយយើងនឹងចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាដែលនាំពួកគេទៅកាន់អល់ឡោះនិងទៅកាន់ឋានសួគ៌របស់ទ្រង់។