រឿងនោះគឺមិនដូចអ្វីដែលពួកពុតត្បុតបានអះអាងនោះទេ។ បន្ទាប់មក អល់ឡោះជាម្ចាស់ទ្រង់បានស្បថនឹងហ្សាត(លក្ខណៈសម្បត្តិផ្ទាល់របស់ទ្រង់)ថាៈ ពិតប្រាកដណាស់ ពួកគេនឹងមិនអាចក្លាយទៅជាអ្នកដែលមានជំនឿដ៏ពិតប្រាកដបានឡើយ លុះត្រាតែពួកគេប្រគល់ការកាត់សេចក្ដីនូវរាល់ការខ្វែងគំនិតគ្នារវាងពួកគេទៅកាន់អ្នកនាំសារ(មូហាំម៉ាត់)នៅក្នុងពេលដែលគាត់នៅមានជីវិត និងកាត់សេចក្តីទៅតាមច្បាប់បញ្ញតិ្តរបស់គាត់បន្ទាប់ពីគាត់បានស្លាប់ទៅ។ បន្ទាប់មក ពួកគេពេញចិត្តចំពោះការកាត់សេចក្ដីរបស់អ្នកនាំសារ ហើយពួកគេគ្មានការចង្អៀតចង្អល់នៅក្នុងចិត្តរបស់ពួកគេ និងគ្មានការសង្ស័យនៅក្នុងការកាត់សេចក្ដីនោះឡើយ ហើយពួកគេទទួលយកដោយការពេញចិត្ត ដោយការទទួលយកទាំងផ្នែកខាងក្រៅ(មាត់) និងផ្នែកខាងក្នុង(ចិត្ត)របស់ពួកគេ។