Khmer Abridged Explanation of the Quran
4:67 - 4:68

ជាការពិតណាស់ ប្រសិនបើយើងដាក់បទបញ្ជាលើពួកគេ(ពួកពុតត្បុត)ឲ្យសម្លាប់គ្នាទៅវិញទៅមក ឬចាកចេញពីលំនៅដ្ឋានរបស់ពួកគេនោះ ពួកគេនឹងមិនធ្វើតាមបទបញ្ជារបស់យើងឡើយ លើកលែងតែមួយចំនួនតូចនៃពួកគេប៉ុណ្ណោះ។ ហេតុនេះ ចូរឱ្យពួកគេសរសើចំពោះអល់ឡោះ ដោយទ្រង់មិនបានដាក់កាតព្វកិច្ចលើពួកគេនូវអ្វីដែលធ្វើឲ្យមានការលំបាកដល់ពួកគេឡើយ។ ហើយពិតប្រាកដណាស់ ប្រសិនបើពួកគេធ្វើតាមអ្វីដែលគេបានលើកឡើងនៃការគោរពប្រតិបត្តិអល់ឡោះនោះ គឺវាល្អជាងការប្រឆាំង និងធ្វើឲ្យជំនឿរបស់ពួកគេកាន់តែរឹងមាំថែមទៀត។ ហើយយើងពិតជានឹងផ្ដល់ឲ្យពួកគេនូវផលបុណ្យដ៏ធំធេងបំផុតអំពីយើង។ ហើយយើងនឹងចង្អុលបង្ហាញដល់ពួកគេទៅកាន់មាគ៌ាដែលនាំពួកគេទៅកាន់អល់ឡោះ និងទៅកាន់ឋានសួគ៌របស់ទ្រង់។