Khmer Abridged Explanation of the Quran
4:73 - 4:73

ក៏ប៉ុន្តែប្រសិនបើពួកអ្នក(ឱជនមូស្លីមទាំងឡាយ)ទទួលបានការប្រោសប្រទានពីអល់ឡោះ ដោយទទួលបានជ័យជម្នះ ឬក៏ទទួលបានទ្រព្យជ័យភណ្ឌវិញនោះ អ្នកដែលមិនបានទៅចូលរួមធ្វើសង្គ្រាមរូបនោះនឹងនិយាយ ហាក់ដូចជារូបគេមិនស្ថិតក្នុងចំណោមក្រុមរបស់ពួកអ្នក ហើយរវាងពួកអ្នកនឹងរូបគេហាក់ដូចជាគ្មានមនោសញ្ចេតនានឹងគ្នា និងគ្មានចំណងមិត្តភាពជាមួយគ្នាដូច្នោះ ដោយគេពិតជានឹងនិយាយថាៈ ខ្ញុំសោកស្ដាយណាស់! ប្រសិនបើខ្ញុំស្ថិតនៅជាមួយពួកគេក្នុងការធ្វើសង្រ្គាមរបស់ពួកគេនោះ ខ្ញុំពិតជានឹងទទួលបានជោគជ័យដ៏ធំធេងដូចដែលពួកគេបានទទួលជោគជ័យដែរជាមិនខាន។