Khmer Abridged Explanation of the Quran
4:85 - 4:86

ជនណាហើយដែលព្យាយាមនាំមកនូវប្រការល្អដល់អ្នកដទៃ គេនឹងទទួលបានចំណែកនៃផលបុណ្យ។ ហើយជនណាដែលព្យាយាមនាំមកនូវប្រការអាក្រក់ដល់អ្នកដទៃ គេក៏នឹងទទួលបានចំណែកអំពីបាបកម្ម(ដូចគ្នា)។ ហើយអល់ឡោះជាសាក្សីរាល់អ្វីៗទាំងអស់ដែលមនុស្សលោកបានប្រព្រឹត្ត ហើយទ្រង់នឹងតបស្នងដល់គេចំពោះទង្វើនោះ។ ដូចនេះ ជនណាម្នាក់ក្នុងចំណោមពួកអ្នកដែលជាដើមហេតុនាំឲ្យ(អ្នកដទៃ)ទទួលបាននូវប្រការល្អនោះ គេនឹងទទួលបានផលបុណ្យមួយចំណែកពីវា រីឯជនណាហើយដែលជាដើមហេតុនាំឲ្យទទួលបានប្រការអាក្រក់វិញនោះ គេក៏នឹងទទួលបានផលអាក្រក់មួយចំណែកពីវាដូចគ្នា។