Khmer Abridged Explanation of the Quran
4:97 - 4:97

ពិតប្រាកដណាស់ បណ្តាអ្នកដែលម៉ាឡាអ៊ីកាត់បានដកយកជីវិតពួកគេខណៈដែលពួកគេជាអ្នកបំពានលើខ្លួនឯងដោយមិនបានភៀសខ្លួនពីទឹកដីនៃភាពគ្មានជំនឿទៅកាន់ទឹកដីឥស្លាមនោះ ម៉ាឡាអ៊ីកាត់នឹងសួរទៅកាន់ពួកគេ ខណៈពេលដែលគេ(ម៉ាឡាអ៊ីកាត់)ដកហូតព្រលឹងរបស់ពួកគេដោយការស្ដីបន្ទោសចំពោះពួកគេថាៈ តើកាលពីមុនពួកអ្នកស្ថិតក្នុងស្ថានភាពដូចម្តេច? ហើយតើមានចំណុចអ្វីខ្លះដែលពួកអ្នកខុសពីពួកមុស្ហរីគីននោះ? ពួកគេឆ្លើយតបដោយសុំអធ្យាស្រ័យថាៈ ពួកយើងធ្លាប់ជាអ្នកទន់ខ្សោយ ពួកយើងគ្មានអានុភាព និងគ្មានកម្លាំងដើម្បីការពារខ្លួនរបស់ពួកយើងឡើយ។ ម៉ាឡាអ៊ីកាត់បានសួរទៅកាន់ពួកគេដោយការស្ដីបន្ទោសពួកគេទៀតថាៈ តើផែនដីរបស់អល់ឡោះមិនមានភាពធំទូលាយសម្រាប់ឲ្យពួកអ្នកភៀសខ្លួនចេញទៅកាន់កន្លែងដែលមានសុវត្ថិភាពទាំងចំពោះសាសនា និងចំពោះខ្លួនប្រាណរបស់ពួកអ្នកពីការមើលងាយ និងការគម្រាមគំហែងទេឬ? ពួកដែលមិនបានភៀសខ្លួនទាំងនោះ ទីជម្រករបស់ពួកគេដែលពួកគេនឹងស្នាក់នៅនោះ គឺឋាននរក ដែលជាកន្លែងវិលត្រឡប់និងជាកន្លែងស្នាក់នៅដ៏អាក្រក់បំផុតសម្រាប់ពួកគេ។