Khmer Abridged Explanation of the Quran
4:103 - 4:103

ហើយនៅពេលដែលពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)បំពេញកាតព្វកិច្ចសឡាតរួចរាល់ហើយនោះ ចូរពួកអ្នករំលឹកទៅចំពោះអល់ឡោះដោយការពោលតេសពេស តះមីទ និងតះលីល នៅក្នុងគ្រប់ស្ថានភាពទាំងអស់ ទាំងពេលឈរ ពេលអង្គុយ និងនៅពេលដែលពួកអ្នកទម្រេតខ្លួន។ ហើយនៅពេលដែលភាពភ័យខ្លាចបានរលាយចេញពីពួកអ្នក និងមានសន្តិភាពឡើងវិញហើយនោះ ចូរពួកអ្នកប្រតិបត្តិសឡាតឲ្យបានពេញលេញ(ដូចធម្មតា) ដោយបំពេញនូវបណ្តារូកុន(គោលគ្រឹះ) ប្រការវ៉ាជិប(ប្រការចាំបាច់) និងប្រការស៊ូណិត(ប្រការគួរគប្បី)របស់វាទៅតាមអ្វីដែលគេបានបង្គាប់ប្រើពួកអ្នក។ ពិតប្រាកដណាស់ការសឡាត គឺជាកាតព្វកិច្ចមួយដែលគេបានដាក់ទៅលើបណ្ដាអ្នកមានជំនឿដោយមានពេលវេលាកំណត់ច្បាស់លាស់ ដោយគេមិនអនុញ្ញាតឲ្យពន្យារពេលវេលារបស់វាឡើយ លើកលែងតែពេលមានហេតុផលសមស្របប៉ុណ្ណោះ។ នេះគឺសម្រាប់អ្នកដែលស្នាក់នៅនឹងកន្លែង(មិនធ្វើដំណើរ)។ រីឯនៅក្នុងពេលធ្វើដំណើរវិញ គឺពួកអ្នកអាចផ្ដុំសឡាត(យកសឡាតពីរពេលមកផ្តុំគ្នាសឡាតក្នុងពេលតែមួយ) និងបង្រួមសឡាត(សឡាតដែលមានបួនរ៉ក្អាត់មកសឡាតត្រឹមពីររ៉ក្អាត់)បាន។