Khmer Abridged Explanation of the Quran
4:108 - 4:108

ពួកគេអាចបិទបាំងពីមនុស្សលោកនៅពេលពួកគេប្រព្រឹត្តទង្វើល្មើសដោយសារតែការភ័យខ្លាច និងការខ្មាសអៀនបាន តែពួកគេមិនអាចបិទបាំងពីអល់ឡោះជាម្ចាស់បានឡើយ ព្រោះទ្រង់នៅជាមួយពួកគេជានិច្ចតាមរយៈការជ្រាបដឹងរបស់ទ្រង់ដែលគ្របដណ្តប់លើពួកគេ។ គ្មានអ្វីមួយក្នុងអំពីពួកគេអាចលាក់បាំងពីទ្រង់បានឡើយ ខណៈពេលដែលពួកគេរៀបចំគម្រោងសម្ងាត់នូវអ្វីដែលទ្រង់មិនយល់ព្រម ដូចជាការការពារអ្នកដែលប្រព្រឹត្តបាបកម្ម និងការចោទប្រកាន់ជនស្លូតត្រង់ជាដើម។ ហើយអល់ឡោះដឹងជ្រួតជ្រាបអំពីអ្វីដែលពួកគេប្រព្រឹត្តទាំងលាក់បាំង និងលាតត្រដាង។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងពួកគេទៅតាមទង្វើរបស់ពួកគេ។