Khmer Abridged Explanation of the Quran
4:113 - 4:113

ហើយប្រសិនបើគ្មានការប្រោសប្រទានរបស់អល់ឡោះមកលើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ដោយការការពារអ្នកទេនោះ ប្រាកដជាក្រុមមួយក្នុងចំណោមពួកដែលក្បត់លើខ្លួនឯងនោះនឹងធ្វើឲ្យអ្នកវង្វេងពីការពិតដែលជាហេតុធ្វើឲ្យអ្នកកាត់ក្ដីដោយអយុត្តិធម៌ជាមិនខាន។ ប៉ុន្តែពួកគេមិនបានធ្វើឲ្យនរណាម្នាក់វង្វេងយ៉ាងពិតប្រាកដក្រៅពីខ្លួនរបស់ពួកគេឡើយ ពីព្រោះលទ្ធផលនៃការព្យាយាមធ្វើឲ្យអ្នកដទៃវង្វេងនោះ នឹងធ្លាក់ទៅលើពួកគេវិញ។ ហើយអល់ឡោះបានបញ្ចុះមកឲ្យអ្នកនូវគម្ពីរគួរអាន និងស៊ុណ្ណះ(មាគ៌ាព្យាការី) ហើយទ្រង់បានបង្រៀនអ្នកនូវការចង្អុលបង្ហាញ និងភាពឈ្លាសវៃដែលអ្នកមិនធ្លាប់បានដឹងពីមុនមកសោះ។ ហើយប្រោសប្រទានរបស់អល់ឡោះមកលើអ្នកតាមរយៈ(ការផ្តល់)ភាពជាព្យាការី និង(ផ្តល់)ការការពារនោះ គឺធំធេងបំផុត។