Khmer Abridged Explanation of the Quran
4:114 - 4:114

ចំពោះពាក្យសម្ដីខ្សឹបខ្សៀវគ្នារវាងមនុស្សលោកនោះ ភាគច្រើនគឺមិនមានភាពល្អប្រសើរឡើយ ហើយក៏គ្មានផលប្រយោជន៍អ្វីពីវាដែរ លើកលែងតែពាក្យសម្ដីនោះជាការប្រើឲ្យបរិច្ចាគទាន ឬប្រើគេឲ្យធ្វើអំពើល្អដែលច្បាប់(ឥស្លាម)បានចែង និងប្រាជ្ញាក៏ទទួលស្គាល់ថាជាអំពើល្អ ឬមួយជាការអំពាវនាវទៅរកការផ្សះផ្សាគ្នារវាងអ្នកដែលមានជម្លោះនឹងគ្នាប៉ុណ្ណោះ។ ហើយជនណាដែលធ្វើដូច្នោះដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះនោះ គឺយើងនឹងប្រទានឲ្យគេនូវផលបុណ្យដ៏ធំធេង។