Khmer Abridged Explanation of the Quran
4:118 - 4:118

ហេតុដូច្នោះ អល់ឡោះបានធ្វើឲ្យវា(ស្ហៃតន)ឃ្លាតឆ្ងាយពីក្ដីមេត្តាករុណារបស់ទ្រង់។ ហើយស្ហៃតនបានស្បថនឹងម្ចាស់របស់វាថាៈ ខ្ញុំពិតជានឹងយកចំណែកមួយដែលបានកំណត់(ចំណែកអាក្រក់)អំពីបណ្តាខ្ញុំបម្រើរបស់ទ្រង់ ដែលខ្ញុំនឹងធ្វើឲ្យពួកគេវង្វេងចេញពីការពិតជាមិនខាន។