Khmer Abridged Explanation of the Quran
4:123 - 4:123

កិច្ចការទាំងឡាយដែលនាំឆ្ពោះទៅកាន់ភាពជោគជ័យនោះ គឺវាមិនអាស្រ័យលើការស្រមើស្រមៃរបស់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ឡើយ ហើយក៏មិនមែនអាស្រ័យលើការស្រមើស្រមៃរបស់ពួកអះលីគីតាបនោះដែរ។ ប៉ុន្តែកិច្ចការទាំងឡាយនោះគឺអាស្រ័យលើទង្វើ(ដែលគេបានសាង)។ ដូច្នេះ បុគ្គលណាក្នុងចំណោមពួកអ្នកដែលសាងនូវទង្វើអាក្រក់នោះ គេនឹងតបស្នងផលអាក្រក់លើបុគ្គលនោះ នាថ្ងៃបរលោក ហើយគេនឹងមិនអាចឃើញមានអ្នកគាំពារណាផ្សេងពីអល់ឡោះដើម្បីនាំយកផលប្រយោជន៍មកឲ្យគេ ឬជួយណាដែលអាចជួយការពាររូបគេពីគ្រោះថ្នាក់នោះឡើយ។