ហើយពួកអ្នក(ឱស្វាមីទាំងឡាយ)ពិតជាមិនអាចផ្ដល់ភាពយុត្តិធម៌ពេញលេញរវាងបណ្ដាភរិយាទាំងឡាយក្នុងការមានទំនោរចិត្តទៅកាន់នរណាម្នាក់(ពេញចិត្ត និងស្រឡាញ់ភរិយាស្មើៗគ្នា)បានជាដាច់ខាត បើទោះបីជាពួកអ្នកព្យាយាមយ៉ាងណាក៏ដោយ ដោយហេតុថា កិច្ចការនោះ វាហួសពីសមត្ថភាពរបស់ពួកអ្នក។ ដូចនេះ ចូរពួកអ្នកកុំលម្អៀងម្ខាងៗ(ស្រឡាញ់ភរិយាណាម្នាក់)ហួសហេតុពេក ដោយពួកអ្នកបោះបង់ភរិយាដែលពួកអ្នកមិនពេញចិត្តដូចវត្ថុដែលគេព្យួរចោល ហាក់ដូចជានាងគ្មានប្តីដែលត្រូវបំពេញសិទ្ធិរបស់នាង និងដូចជានាងគ្មានប្តី ដែលត្រូវរកដៃគូដើម្បីរៀបការនោះដែរ។ ហើយប្រសិនបើពួកអ្នកផ្សះផ្សាគ្នា ដោយអ្នក(ប្តី)ព្យាយាមអនុវត្តនូវអ្វីដែលខ្លួនមិនពេញចិត្តក្នុងការបំពេញសិទ្ធិរបស់ភរិយា និងកោតខ្លាចអល់ឡោះនៅក្នុងរឿងនោះ ពិតប្រាកណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់ចំពោះពួកអ្នក។