Khmer Abridged Explanation of the Quran
4:135 - 4:135

ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរប្រកាន់ឲ្យបានខ្ជាប់ខ្ជូននូវភាពយុត្តិធម៌នៅគ្រប់ស្ថានភាពរបស់ពួកអ្នក និងជាអ្នកធ្វើជាសាក្សីដែលប្រកាន់ខ្ជាប់នឹងការពិតជាមួយមនុស្សគ្រប់គ្នា សូម្បីតែការធ្វើដូចនោះ គឺជាការធ្វើជាសាក្សីប្រឆាំងនឹងខ្លួនឯង ឬ(ប្រឆាំងនឹង)ឪពុកម្ដាយរបស់ពួកអ្នក ឬ(ប្រឆាំងនឹង)សាច់ញាតិពួកអ្នកខ្លួនឯងក៏ដោយ ហើយកុំដោយសារតែភាពក្រីក្រ ឬភាពជាអ្នកមានរបស់គេ ធ្វើឱ្យពួកអ្នកឡើងធ្វើជាសាក្សីឲ្យ ឬមិនធ្វើជាសាក្សីឲ្យនោះ។ ពិតណាស់ អល់ឡោះទ្រង់ដឹងអំពីពួកគេទាំងពីរ ទាំងអ្នកក្រនិងអ្នកមានជាងពួកអ្នកទៅទៀត ហើយទ្រង់ដឹងពីអ្វីដែលផ្តល់ផលប្រយោជន៍សម្រាប់គេទាំងពីរ។ ដូច្នេះ ចូរពួកអ្នកកុំដើរតាមទំនើងចិត្តនៅក្នុងការធ្វើសាក្សីរបស់ពួកអ្នកដើម្បីកុំឲ្យពួកអ្នកងាកចេញពីការពិតក្នុងការធ្វើសាក្សីនោះ។ ហើយប្រសិនបើពួកអ្នកកែប្រែការពិតក្នុងការធ្វើការសាក្សី ដោយការធ្វើសាក្សីមិនពិត(បោកប្រាស់) ឬពួកអ្នកបដិសេធមិនព្រមធ្វើសាក្សីវិញនោះ ពិតប្រាកដណាស់ អល់ឡោះដឹងបំផុតចំពោះអ្វីៗដែលពួកអ្នកប្រព្រឹត្ត។