Khmer Abridged Explanation of the Quran
4:140 - 4:140

ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានបញ្ចុះទៅលើពួកអ្នក(ឱបណ្ដាអ្នកមានជំនឿ)នៅក្នុងគម្ពីរគួរអានថាៈ ពិតប្រាកដណាស់ នៅពេលដែលពួកអ្នកអង្គុយនៅក្នុងជំនួបមួយ ហើយបានឮពួកគ្មានជំនឿនិយាយបដិសេធបណ្តាវាក្យខណ្ឌរបស់អល់ឡោះ និងសើចចំអកចំពោះវានៅក្នុងជំនួបនោះ ចាំបាច់លើពួកអ្នកត្រូវតែបោះបង់ការអង្គុយជាមួយពួកគេ ហើយត្រូវដើរចេញពីជំនួបនោះ ទាល់តែពួកគេលើកទៅនិយាយរឿងផ្សេងក្រៅពីរឿងបដិសេធវាក្យខណ្ឌរបស់អល់ឡោះ និងការសើចចំអកចំពោះវា។ ពិតប្រាកដណាស់ ប្រសិនបើពួកអ្នកបន្តការអង្គុយជាមួយពួកគេខណៈដែលពួកគេនៅនិយាយបដិសេធវាក្យខណ្ឌរបស់អល់ឡោះនិងសើចចំអកចំពោះវាបន្ទាប់ពីពួកអ្នកបានស្តាប់លឺពួកគេនិយាយដូច្នោះហើយនោះ ពួកអ្នកនឹងដូចពួកគេដែរក្នុងការធ្វើផ្ទុយពីបទបញ្ជារបស់អល់ឡោះ ពីព្រោះពួកអ្នកបានប្រឆាំងនឹងអល់ឡោះជាម្ចាស់ដោយពួកអ្នកអង្គុយ(ជាមួយពួកគេ) ដូចដែលពួកគេបានប្រឆាំងនឹងអល់ឡោះដោយភាពគ្មានជំនឿរបស់ពួកគេដែរ។ ពិតប្រាកដណាស់ នៅថ្ងៃបរលោក អល់ឡោះនឹងប្រមូលផ្ដុំពួកពុតត្បុតដែលបង្ហាញពីឥស្លាម(ការមានជំនឿ) និងលាក់បាំងភាពគ្មានជំនឿជាមួយនឹងពួកប្រឆាំងទាំងអស់ដាក់ក្នុងឋាននរកជើហាន់ណាំ។