Khmer Abridged Explanation of the Quran
4:148 - 4:148

អល់ឡោះជាម្ចាស់ទ្រង់មិនពេញចិត្តចំពោះការលាតត្រដាងនូវពាក្យសម្តីអាក្រក់ឡើយ ផ្ទុយទៅវិញទ្រង់ស្អប់ខ្ពើម និងព្រមានដាក់ទោសលើទង្វើបែបនេះ។ ក៏ប៉ុន្តែចំពោះអ្នកដែលត្រូវបានគេបំពាន(មកលើខ្លួន)នោះ គឺត្រូវបានអនុញ្ញាតឲ្យលាតត្រដាងនូវពាក្យសម្តីអាក្រក់នោះដើម្បីប្តឹងផ្តល់អ្នកដែលបំពានមកលើខ្លួន ឬបួងសួង(ឲ្យគ្រោះអាក្រក់កើតមាន)ទៅលើអ្នកបំពានវិញ និងពាក្យសំដីផ្សេងទៀតដែលស្រដៀងទៅនឹងពាក្យសំដីទាំងនេះ។ ក៏ប៉ុន្តែការអត់ធ្មត់របស់ជនរងគ្រោះ គឺប្រសើរជាងការលាតត្រដាងនូវពាក្យសម្តីអាក្រក់ទាំងនោះ។ ហើយអល់ឡោះជាម្ចាស់មហាឮបំផុតចំពោះពាក្យសំដីទាំងអស់របស់ពួកអ្នក មហាដឹងបំផុតចំពោះការនៀត(ចេតនា)របស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្ននូវពាក្យសំដីអាក្រក់ ឬបំណងអាក្រក់។