អល់ឡោះជាម្ចាស់មិនត្រូវការដាក់ទណ្ឌកម្មពួកអ្នកនោះទេប្រសិនបើពួកអ្នកបានដឹងគុណ និងមានជំនឿចំពោះទ្រង់នោះ ពីព្រោះទ្រង់គឺជាអ្នកដែលមហាមេត្តាករុណា មហាអាណិតស្រឡាញបំផុត។ តាមពិត ទ្រង់ដាក់ទណ្ឌកម្មពួកអ្នកគឺដោយសារតែបាបកម្មរបស់ពួកអ្នកប៉ុណ្ណោះ។ ហើយប្រសិនបើពួកអ្នកបានកែខ្លួនដោយប្រព្រឹត្តអំពើល្អ និងដឹងគុណទ្រង់ចំពោះឧបការគុណទាំងឡាយដែលទ្រង់បានប្រទាន ព្រមទាំងមានជំនឿចំពោះទ្រង់ទាំងផ្នែកខាងក្រៅនិងផ្នែកខាងក្នុងនោះ ទ្រង់នឹងមិនដាក់ទណ្ឌកម្មពួកអ្នកជាដាច់ខាត។ ហើយអល់ឡោះមហាដឹងគុណបំផុតចំពោះអ្នកដែលបានទទួលស្គាល់នូវឧបការគុណរបស់ទ្រង់ ហើយទ្រង់នឹងតបស្នងពួកគេទៅលើវា(ការដឹងគុណ)ដោយផលបុណ្យដ៏ធំធេង ហើយទ្រង់ដឹងបំផុតពីសេចក្តីជំនឿរបស់ម៉ាខ្លូករបស់ទ្រង់ ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបទៅតាមទង្វើរបស់គេដែលគេបានសាង។