Khmer Abridged Explanation of the Quran
4:152 - 4:152

រីឯបណ្តាអ្នកដែលមានជំនឿលើអល់ឡោះ និងបានគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដោយពួកគេមិនគោរពសក្ការៈនរណាម្នាក់រួមជាមួយទ្រង់ និងមានជំនឿចំពោះបណ្តាអ្នកនាំសារទាំងអស់របស់ទ្រង់ ហើយពួកគេមិនបានបែងចែករវាងនរណាម្នាក់ក្នុងចំណោមពួកគេ(បណ្តាអ្នកនាំសារ)ដូចដែលពួកគ្មានជំនឿបានធ្វើនោះទេ ផ្ទុយទៅវិញ គឺពួកគេបានមានជំនឿចំពោះបណ្តាអ្នកនាំសារទាំងអស់។ អ្នកទាំងនោះហើយដែលអល់ឡោះនឹងប្រទានដល់ពួកគេនូវការតបស្នងដ៏ធំធេង ជាការតបស្នងចំពោះការមានជំនឿរបស់ពួកគេ និងការសាងនូវទង្វើកុសលរបស់ពួកគេដែលកើតចេញពីសេចក្តីជំនឿនោះ។ ហើយអល់ឡោះមហាអភ័យទោសបំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលបានសារភាពកំហុស ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។