Khmer Abridged Explanation of the Quran
4:153 - 4:153

ពួកយូដានឹងសុំអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យបញ្ចុះគម្ពីរមួយក្បាលពីលើមេឃទៅឲ្យពួកគេដោយបញ្ចុះទាំងមូលមកតែម្តងដូចដែលបានកើតឡើងចំពោះព្យាការីមូសា ដើម្បីឲ្យវាក្លាយជាភស្តុតាងបញ្ជាក់ពីសច្ចភាពរបស់អ្នក។ ដូច្នេះ ចូរអ្នកកុំទាមទារចង់បានភាពខ្ពង់ខ្ពស់អំពីពួកគេក្នុងរឿងនោះឱ្យសោះ។ ជាការពិតណាស់ ជីដូនជីតារបស់ពួកគេបានសុំពីព្យាការីមូសានូវប្រការមួយដ៏ធំធេងជាងអ្វីដែលពួកគេបានសុំអ្នកទៅទៀត ដោយពួកគេសុំព្យាការីមូសាឲ្យអល់ឡោះជាម្ចាស់បង្ហាញឲ្យពួកគេបានឃើញទ្រង់ផ្ទាល់នឹងភ្នែក។ ពេលនោះ រន្ទះបាញ់ក៏បានបាញ់ពួកគេ ជាទណ្ឌកម្មដល់ពួកគេចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត។ ក្រោយមក អល់ឡោះជាម្ចាស់បានប្រោសពួកគេឲ្យរស់ឡើងវិញ ហើយពួកគេក៏បានគោរពសក្ការៈចំពោះរូបសំណាកកូនគោផ្សេងពីអល់ឡោះទៅទៀតបន្ទាប់ពីមានភស្តុតាងដ៏ច្បាស់ក្រឡែតជាច្រើនបានមកដល់ពួកគេដែលជាភស្តុតាងបង្ហាញពីភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ និងភាពជាម្ចាស់តែមួយចំពោះការបង្កើត និងភាពជាម្ចាស់តែមួយគត់ដែលត្រូវគេគោរពសក្ការៈហើយក៏ដោយ។ ក្រោយមក យើងក៏បានអធ្យាស្រ័យដល់ពួកគេទៀត។ ហើយយើងបានប្រទានដល់ព្យាការីមូសានូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ទៅលើក្រុមរបស់គេ។