Khmer Abridged Explanation of the Quran
4:155 - 4:155

ហើយយើងបានបណ្តេញពួកគេ(ពួកយូដាដែលបានបំពាន)ចេញពីក្តីមេត្តាករុណារបស់យើង ដោយសារតែពួកគេបានក្បត់(បំពាន)កិច្ចសន្យាដែលគេបានដាក់លើពួកគេ និងដោយសារតែភាពគ្មានជំនឿរបស់ពួកគេចំពោះបណ្តាភស្តុតាងទាំងឡាយរបស់អល់ឡោះ ព្រមទាំងបទឧក្រិដ្ឋរបស់ពួកគេដែលបានសម្លាប់បណ្តាព្យាការីជាច្រើននាក់ និងដោយសារតែពាក្យសម្តីរបស់ពួកគេដែលបាននិយាយទៅកាន់ព្យាការីមូហាំម៉ាត់ថាៈ ដួងចិត្តរបស់ពួកយើងមានគម្រប ហើយវាមិនយល់ពីអ្វីដែលអ្នកកំពុងនិយាយឡើយ។ តែរឿងនោះមិនដូចអ្វីដែលពួកគេនិយាយនោះទេ។ ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់បានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេដោយសារតែការប្រឆាំងរបស់ពួកគេ ដោយ(ធ្វើឱ្យ)ប្រការល្អមិនអាចទៅដល់ដួងចិត្តរបស់ពួកគេបាន។ ដូច្នេះ ពួកគេគ្មានជំនឿឡើយ លើកលែងតែជំនឿបន្តិចបន្តួចប៉ុណ្ណោះដែលវាមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកគេឡើយ។