Khmer Abridged Explanation of the Quran
4:162 - 4:162

ក៏ប៉ុន្តែបណ្តាអ្នកដែលមានចំណេះដឹងជ្រៅជ្រះក្នុងចំណោមពួកយូដា និងបណ្តាអ្នកមានជំនឿដែលពួកគេជឿជាក់ចំពោះអ្វីដែលអល់ឡោះបានបញ្ចុះទៅឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នៃគម្ពីរគួរអាន ហើយពួកគេជឿជាក់ចំពោះបណ្តាគម្ពីរ(ទាំងអស់)ដែលគេបញ្ចុះទៅឱ្យបណ្តាអ្នកនាំសារទាំងឡាយមុនអ្នក ដូចជាគម្ពីរតាវរ៉ត និងគម្ពីរអិនជីល ហើយពួកគេប្រតិបត្តិសឡាត ពួកគេបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកគេ ហើយពួកគេជឿជាក់ចំពោះអល់ឡោះ ថាទ្រង់គឺជាព្រះជាម្ចាស់តែមួយគត់ដោយទ្រង់គ្មានដៃគូឡើយ ថែមទាំងពួកគេមានជំនឿនឹងថ្ងៃបរលោកទៀតនោះ បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិបែបនេះ គឺយើងនឹងប្រទានដល់ពួកគេនូវផលបុណ្យដ៏ធំធេង។