ពិតប្រាកដណាស់ យើងបានផ្តល់វ៉ាហ៊ីឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដូចដែលយើងបានផ្តល់វ៉ាហ៊ីទៅឱ្យបណ្តាព្យាការីមុនអ្នកដែរ។ ដូចនេះ អ្នកមិនមែនជាអ្នកនាំសារថ្មីដែលគ្មានពីមុនមកនោះឡើយ។ ហើយពិតប្រាកដណាស់ យើងបានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីនួហ ហើយយើងក៏បានផ្តល់វ៉ាហ៊ីទៅឱ្យបណ្តាព្យាការីជាច្រើនទៀតដែលត្រូវបានតែងតាំង(ជាអ្នកនាំសារ)បន្ទាប់ពីរូបគេ(ព្យាការីនួហ)ផងដែរ។ ហើយយើងបានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីអ៊ីព្រហ៊ីម និងកូនប្រុសទាំងពីររបស់គេ គឺព្យាការីអ៊ីស្មាអែល និងព្យាការីអ៊ីស្ហាក និង(បានផ្តល់វ៉ាហ៊ី)ទៅឱ្យព្យាការីយ៉ាក់កូបដែលកូនប្រុសរបស់ព្យាការីអ៊ីស្ហាក ព្រមទាំងបណ្តាកូនចៅរបស់គេផងដែរ។ (ពួកគេ គឺបណ្តាព្យាការីទាំងឡាយដែលស្ថិតនៅក្នុងកុលសម្ព័ន្ធនៃអម្បូរអ៊ីស្រាអែលទាំងដប់ពីរក្នុងចំណោមកូនចៅរបស់ព្យាការីយ៉ាក់កូប)។ ហើយយើងក៏បានផ្តល់វ៉ាហ៊ីទៅឲ្យព្យការីអ៊ីសា ព្យការីអៃយ៉ូប ព្យាការីយូនុស ព្យាការីហារូន និងព្យាការីស៊ូឡៃម៉ានផងដែរ។ ហើយយើងបានប្រទាននូវគម្ពីរមួយដល់ព្យាការីហ្ទាវូត គឺគម្ពីរហ្សាពួរ។