បើទោះបីជាពួកយូដាប្រឆាំងមិនព្រមមានជំនឿចំពោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក៏ដោយ ក៏អល់ឡោះជាម្ចាស់ទ្រង់ជឿជាក់ចំពោះអ្នកតាមរយៈភាពត្រឹមត្រូវចំពោះអ្វីដែលគេបានបញ្ចុះទៅឱ្យអ្នកនៃគម្ពីរគួរអានដែរ។ ទ្រង់បានបញ្ចុះនៅក្នុងវា(គម្ពីរគួរអាន)នូវចំណេះដឹងរបស់ទ្រង់ដែលទ្រង់មានចេតនាចង់បង្ហាញដល់ខ្ញុំបម្រើរបស់ទ្រង់នូវអ្វីដែលទ្រង់ស្រឡាញ់ និងពេញចិត្ត ឬអ្វីដែលទ្រង់មិនពេញចិត្ត និងបដិសេធ។ ហើយបណ្តាម៉ាឡាអ៊ីកាត់ទាំងឡាយក៏បានធ្វើជាសាក្សីចំពោះភាពត្រឹមត្រូវនៃអ្វីដែលអ្នកបាននាំមកព្រមជាមួយនឹងការធ្វើសាក្សីរបស់អល់ឡោះផងដែរ។ គ្រប់គ្រាន់ហើយដែលមានអល់ឡោះជាអ្នកធ្វើសាក្សី។ ពិតណាស់ ការធ្វើសាក្សីរបស់ទ្រង់ គឺគ្រប់គ្រាន់ហើយដោយមិនចាំបាច់ត្រូវការការធ្វើសាក្សីពីអ្នកផ្សេងក្រៅពីទ្រង់ទៀតឡើយ។