Khmer Abridged Explanation of the Quran
4:173 - 4:173

រីឯបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងជឿជាក់ចំពោះបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់ ព្រមទាំងបានសាងនូវទង្វើកុសលដោយចិត្តជ្រះថ្លាចំពោះអល់ឡោះ ស្របតាមអ្វីដែលច្បាប់ឥស្លាមបានចែងនោះ ទ្រង់នឹងប្រទានដល់ពួកគេនូវផលបុណ្យចំពោះទង្វើរបស់ពួកគេដោយគ្មានខ្វះអ្វីបន្តិចឡើយ ហើយទ្រង់នឹងបន្ថែមដល់ពួកគេទៀតដោយភាពសប្បុរសរបស់ទ្រង់។ រីឯពួកដែលបានបដិសេធមិនព្រមគោរពសក្ការៈចំពោះអល់ឡោះនិងការប្រតិបត្តិតាមទ្រង់ ហើយបានលើកតម្កើងខ្លួនឱ្យខ្ពស់ដោយមានភាពអំណួតនោះ ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេយ៉ាងឈឺចាប់បំផុត។ ហើយសម្រាប់ពួកគេ គ្មានអ្នកគាំពារណាក្រៅពីអល់ឡោះដែលអាចផ្តល់ផលប្រយោជន៍ដល់ពួកគេនោះទេ ហើយក៏គ្មានអ្នកជួយណាដែលអាចការពារពួកគេពីគ្រោះថ្នាក់បានដែរ។