Khmer Abridged Explanation of the Quran
4:174 - 4:174

ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ ភស្តុតាងដ៏ច្បាស់លាស់ពីម្ចាស់របស់ពួកអ្នកដែលកាត់ផ្តាច់នូវលេសដោះសារ(របស់ពួកគេ)និងបំបាត់នូវភាពស្រពេចស្រពិលទាំងឡាយ(ចេញពីពួកអ្នក)នោះបានមកដល់ពួកអ្នកហើយ (នោះគឺព្យាការីមូហាំម៉ាត់)។ ហើយយើងបានបញ្ចុះទៅឲ្យពួកអ្នកនូវពន្លឺដ៏ភ្លឺថ្លាបំផុត វានោះគឺជាគម្ពីរគួរអាននេះឯង។