ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ប្រតិបត្តិតាមគម្ពីរ(គួរអាន)ដែលម្ចាស់របស់ពួកអ្នកបានបញ្ចុះមកឲ្យពួកអ្នក និងប្រតិបត្តិតាមមាគ៌ា(ស៊ុណ្ណះ)ព្យាការីរបស់ពួកអ្នកចុះ។ ហើយចូរពួកអ្នកកុំដើរតាមទំនើងចិត្តរបស់ជនទាំងឡាយដែលពួកអ្នកឃើញថាពួកគេគឺមេដឹកនាំរបស់ស្ហៃតន ឬជាមេដឹកនាំដែលអាក្រក់ ដោយពួកអ្នកយកពួកគេធ្វើជាមេដឹកនាំដោយបោះបង់ចោល(មិនអនុវត្តន៍)នូវអ្វីដែលអល់ឡោះទ្រង់បានបញ្ចុះមកឲ្យពួកអ្នកដើម្បីបំពេញតាមទំនើងចិត្តរបស់ពួកគេឲ្យសោះ។ ពិតប្រាកដណាស់ អ្វីដែលពួកអ្នកចងចាំ គឺតិចតួចបំផុត។ ប្រសិនបើពួកអ្នកចងចាំនោះ ប្រាកដជាពួកអ្នកនឹងមិនទទួលឥទ្ធិពលពីអ្វីផ្សេងក្រៅសេចក្តីពិតនោះឡើយ ហើយពួកអ្នកនឹងដើរតាមអ្វីដែលអ្នកនាំសាររបស់ពួកអ្នកបាននាំមក និងអនុវត្តន៍តាមវា ព្រមទាំងបោះបង់ចោលអ្វីដែលផ្សេងពីវាជាមិនខាន។