ឱកូនចៅអាហ្ទាំ(មនុស្សលោក)! ជាការពិតណាស់ យើងបានបង្កើតសម្រាប់ពួកអ្នកនូវសម្លៀកបំពាក់ដែលចាំបាច់សម្រាប់បិទបាំងកេរ្តិ៍ខ្មាស់របស់ពួកអ្នក ហើយយើងក៏បានបង្កើតសម្រាប់ពួកអ្នកផងដែរនូវសម្លៀកបំពាក់សម្រាប់តុបតែងលម្អខ្លួនប្រាណរបស់ពួកអ្នកនៅក្នុងចំណោមមនុស្សលោកទាំងឡាយ។ ចំណែកឯសម្លៀកបំពាក់នៃការកោតខ្លាច (ពោលគឺការប្រតិបត្តិតាមនូវរាល់បទបញ្ជារបស់អល់ឡោះដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងឲ្យឆ្ងាយពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់) គឺវាល្អប្រសើរជាងសម្លៀកបំពាក់(សម្រាប់បិទបាំងរាងកាយនិងសម្រាប់តុបតែងលម្អ)ទាំងនោះទៅទៀត។ សម្លៀកបំពាក់ដែលបានលើកឡើងនេះ គឺស្ថិតក្នុងចំណោមសញ្ញាភស្តុតាងរបស់អល់ឡោះដែលបង្ហាញទៅលើសមត្ថភាពរបស់ទ្រង់ សង្ឃឹមថា ពួកអ្នកនឹងចងចាំនូវឧបការគុណទាំងឡាយរបស់ទ្រង់ដែលបានប្រទានដល់ពួកអ្នក ហើយថ្លែងអំណរគុណទៅលើឧបការគុណទាំងនោះ។