Khmer Abridged Explanation of the Quran
7:29 - 7:29

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានប្រើឲ្យប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ ហើយទ្រង់មិនបានប្រើឲ្យប្រព្រឹត្តនូវទង្វើអសីលធម៌ និងអំពើទុច្ចរិតនោះឡើយ។ ហើយទ្រង់បានបង្គាប់ប្រើពួកអ្នកឲ្យមានភាពស្មោះសក្នុងការគោរពសក្ការៈចំពោះទ្រង់នៅគ្រប់កន្លែងទាំងអស់ ជាពិសេសគឺនៅក្នុងម៉ាស្ជិត ហើយពួកអ្នកត្រូវបួងសួងសុំពីទ្រង់តែមួយគត់ដោយចិត្តជ្រះថ្លាក្នុងការគោរពប្រណិបត្តិ។ ដូចដែលទ្រង់បានបង្កើតពួកអ្នកពីគ្មានអ្វីសោះកាលពីដំបូងនោះដែរ ទ្រង់នឹងត្រឡប់ពួកអ្នកឲ្យរស់រានមានជីវិតសារជាថ្មីម្តងទៀត(នៅថ្ងៃបរលោក)។ ពិតណាស់ អ្នកដែលមានសមត្ថភាពក្នុងការចាប់ផ្តើមបង្កើតពួកអ្នកនោះ ក៏ជាអ្នកដែលមានសមត្ថភាពក្នុងការត្រឡប់ពួកអ្នក និងពង្រស់ពួកអ្នកឲ្យរស់ឡើងវិញម្តងទៀត(នៅថ្ងៃបរលោក)ដែរ។