ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលដាក់បម្រាម(លើខ្លួនឯង)នូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់អនុញ្ញាតថាៈ តាមពិត អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ចំពោះខ្ញុំបម្រើរបស់ទ្រង់មិនឲ្យប្រព្រឹត្តនូវទង្វើអសីលធម៌ទាំងឡាយ ហើយវាគឺជាបាបកម្មដ៏អាក្រក់បំផុត មិនថាធ្វើវាដោយបើកចំហ ឬធ្វើវាដោយលាក់បាំងក៏ដោយ ហើយទ្រង់បានហាមឃាត់រាល់អំពើល្មើសទាំងឡាយ។ ទ្រង់ក៏បានហាមឃាត់ផងដែរពីការបំពារបំពានដោយអយុត្តិធម៌ទៅលើមនុស្សលោកចំពោះអាយុជីវិតរបស់ពួកគេ ទ្រព្យសម្បត្តិរបស់ពួកគេ និងកិត្តិយសរបស់ពួកគេ។ ហើយទ្រង់បានហាមឃាត់ពួកអ្នកមិនឲ្យធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះទ្រង់នូវអ្វីដែលទ្រង់មិនបានបញ្ចុះភស្តុតាងណាមួយចំពោះវានោះឡើយ។ ហើយទ្រង់ក៏បានហាមឃាត់ពួកអ្នកផងដែរពីការនិយាយប្រឌិតទៅលើទ្រង់ដោយគ្មានចំណេះដឹងត្រឹមត្រូវពាក់ព័ន្ធនឹងព្រះនាមរបស់ទ្រង់ លក្ខណៈសម្បត្តិរបស់ទ្រង់ ទង្វើរបស់ទ្រង់ និងក្បួនច្បាប់របស់ទ្រង់។