Khmer Abridged Explanation of the Quran
7:44 - 7:44

ហើយបណ្តាអ្នកឋានសួគ៌បានស្រែកសួរពួកដែលស្ថិតក្នុឋាននរកជាអមតៈក្រោយពីពួកគេទាំងពីរក្រុមបានចូលតាមកន្លែងដែលគេរៀបចំសម្រាប់ពួកគេរៀងៗខ្លួនហើយថាៈ ពិតប្រាកដណាស់ ពួកយើងបានទទួលហើយនូវអ្វីដែលម្ចាស់របស់យើងបានសន្យានឹងពួកយើងនៃឋានសួគ៌ដោយវាពិតជាបានកើតឡើងយ៉ាងពិតប្រាកដមែន ហើយឥឡូវនេះ ទ្រង់បានបញ្ចូលពួកយើងទៅក្នុងឋានសួគ៌ពិតមែន។ ចុះចំពោះពួកអ្នកវិញ (នែពួកដែលប្រឆាំង!) តើពួកអ្នកបានឃើញថាអ្វីដែលអល់ឡោះបានព្រមានចំពោះពួកអ្នកអំពីឋាននរកនោះ វាបានកើតឡើងយ៉ាងពិតប្រាកដមែនដែរឬទេ? ពួកប្រឆាំងបានតបថាៈ ពិតណាស់ យើងបានជួបប្រទះនូវអ្វីដែលគេបានព្រមានពួកយើងនៃឋាននរកនេះ គឺវាបានកើតឡើងយ៉ាងពិតប្រាកដមែន។ ពេលនោះ មានអ្នកប្រកាសម្នាក់បានបួងសួងសុំឲ្យអល់ឡោះបណ្តេញពួកដែលបំពានចេញពីក្តីមេត្តាករុណារបស់ទ្រង់ ព្រោះពិតណាស់ទ្រង់បានបើកនូវបណ្តាទ្វារនៃក្តីមេត្តាករុណារបស់ទ្រង់ដល់ពួកគេ តែពួកគេបែរជាបានងាកចេញអំពីវាកាលទៅវិញនៅក្នុងលោកិយ។