Khmer Abridged Explanation of the Quran
7:46 - 7:46

ហើយនៅចន្លោះរវាងក្រុមទាំងពីរ គឺក្រុមអ្នកឋានសួគ៌ និងក្រុមអ្នកឋាននរកនោះ គឺមានរបាំង ឬជញ្ជាំងខណ្ឌមួយយ៉ាងខ្ពស់ដែលគេឲ្យឈ្មោះថា “អាល់អាក់រ៉ហ្វ”។ នៅពីលើជញ្ជាំងខណ្ឌដ៏ខ្ពស់នេះ គឺមានបុរសជាច្រើនដែលអំពើល្អនិងអំពើអាក្រក់របស់ពួកគេស្មើគ្នា។ ពួកគេស្គាល់អ្នកឋានសួគ៌តាមរយៈសញ្ញាសម្គាល់របស់ពួកគេ ដូចជាផ្ទៃមុខភ្លឺថ្លា និងស្គាល់ពួកឋាននរកតាមរយៈសញ្ញាសម្គាល់របស់ពួកគេ គឺផ្ទៃមុខខ្មៅស្រអាប់។ ហើយពួកបុរសទាំងនោះបានស្រែកហៅអ្នកឋានសួគ៌ដោយការគោរពលើកតម្កើងចំពោះពួកគេថាៈ “សូមសន្តិភាពកើតមានដល់ពួកអ្នក” ដោយនៅក្នុងពេលនោះ បណ្តាអ្នកឋានសួគ៌មិនទាន់បានចូលឋានសួគ៌នៅឡើយទេ តែពួកគេមានសង្ឃឹមថានឹងបានចូលឋានសួគ៌ដោយក្តីមេត្តាករុណារបស់អល់ឡោះ។