Khmer Abridged Explanation of the Quran
7:54 - 7:54

ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ) គឺអល់ឡោះជាម្ចាស់ដែលបានបង្កើតមេឃជាច្រើនជាន់និងបានបង្កើតភពផែនដីដោយគ្មានគំរូពីមុនមកក្នុងរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មក អល់ឡោះជាម្ចាសទ្រង់គង់លើអារ៉ស្ហ ប្រកបដោយភាពខ្ពង់ខ្ពស់ដែលសាកសមនឹងភាពឧត្តុង្គឧត្តមខ្ពង់ខ្ពស់របស់ទ្រង់ដែលយើងមិនអាចដឹងពីរបៀបនៃការគង់របស់ទ្រង់នោះឡើយ។ ទ្រង់បានធ្វើឲ្យភាពងងឹតសូន្យសុងនៃពេលរាត្រីត្រូវបាត់បង់ដោយពន្លឺនៃពេលថ្ងៃ ហើយភាពភ្លឺចិញ្ចែងចិញ្ចាចនៃពេលថ្ងៃត្រូវបាត់បង់ដោយភាពងងឹតសូន្យសុងនៃពេលរាត្រី ហើយវានីមួយៗ(ពេលយប់និងពេលថ្ងៃ)ត្រូវផ្លាស់ប្តូរវេនគ្នាយ៉ាងឆាប់រហ័សដោយគ្មានភាពយឺតយ៉ាវនោះឡើយ។ នៅពេលដែលមួយបានចាកចេញ មូយទៀតក៏ចូលមក។ ហើយទ្រង់បានបង្កើតព្រះអាទិត្យ ព្រះចន្ទ និងបង្កើតហ្វូងតារាជាច្រើនដោយពួកវាគោរពទៅតាមបទបញ្ជារបស់ទ្រង់។ ពិតណាស់ ការបង្កើតទាំងអស់នេះ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ដូច្នេះ តើមានអ្នកដែលបង្កើតណាផ្សេងពីទ្រង់? កិច្ចការទាំងអស់ គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ មហាធំធេងចំពោះភាពល្អប្រសើរនិងភាពសប្បុរសរបស់ទ្រង់។ ពិតណាស់ ទ្រង់ជាម្ចាស់ដែលមានលក្ខណៈសម្បត្តិខ្ពស់ខ្ពស់ និងពេញលេញ ជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។