Khmer Abridged Explanation of the Quran
7:64 - 7:64

ប៉ុន្តែក្រុមរបស់គាត់បានបដិសេធចំពោះគាត់ ហើយពួកគេគ្មានជំនឿចំពោះគាត់នោះឡើយ។ ផ្ទុយទៅវិញ ពួកគេនៅតែបន្តស្ថិតនៅលើភាពគ្មានជំនឿរបស់ពួកគេដដែល។ ពេលនោះ គាត់បានបួងសួងសុំពីអល់ឡោះជាម្ចាស់ឲ្យបំផ្លាញពួកគេ។ ដូច្នេះ យើង(អល់ឡោះ)ក៏បានផ្តល់សុវត្ថិភាពដល់គេ(ព្យាការីនួហ) និងអ្នកដែលនៅជាមួយគេនៅលើសំពៅក្នុងចំណោមបណ្តាអ្នកដែលមានជំនឿពីការលិចលង់។ ហើយយើងបានបំផ្លាញពួកដែលបានបដិសេធនឹងបណ្តាភស្តុតាងទាំងឡាយរបស់យើង ហើយនៅតែបន្តបដិសេធទៀតនោះ ដោយធ្វើឲ្យពួកគេលិចលង់នៅក្នុងទឹកជំនន់ដែលគេបានបញ្ចុះវាជាការដាក់ទណ្ឌកម្មចំពោះពួកគេ។ ពិតណាស់ ដួងចិត្តរបស់ពួកគេ គឺងងឹត មើលមិនឃើញការពិតនោះឡើយ។