Khmer Abridged Explanation of the Quran
7:96 - 7:96

ហើយប្រសិនបើអ្នកភូមិស្រុកដែលយើងបានបញ្ជូនអ្នកនាំសាររបស់យើងទៅកាន់នោះ ពួកគេមានជំនឿចំពោះអ្វីដែលអ្នកនាំសាររបស់ពួកគេបាននាំមក ហើយកោតខ្លាចម្ចាស់របស់ពួកគេដោយបោះបង់ចោលនូវភាពគ្មានជំនឿនិងអំពើល្មើស និងអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់វិញនោះ យើងប្រាកដជានឹងបើកនូវបណ្តាទ្វានៃសេចក្តីល្អពីគ្រប់ទិសទីទាំងអស់ឲ្យពួកគេជាមិនខាន។ ក៏ប៉ុន្តែ ពួកគេមិនបានមានជំនឿនោះទេ ហើយក៏មិនបានកោតខ្លាចនោះដែរ។ ផ្ទុយទៅវិញ ពួកគេបានបដិសេធនូវអ្វីដែលបណ្តាអ្នកនាំសាររបស់ពួកគេបាននាំមក។ ដូចនេះ យើងក៏បានទម្លាក់ទណ្ឌកម្មទៅលើពួកគេភ្លាមៗ ដោយសារតែបាបកម្មទាំងឡាយដែលពួកគេបានសាង។