Khmer Abridged Explanation of the Quran
7:127 - 7:127

ហើយពួកមេដឹកនាំនិងអ្នកដែលមានឋានៈសក្តិនៃក្រុមរបស់ហ្វៀរអោន ដែលជាពួកញុះញង់ហ្វៀនអោនឲ្យប្រឆាំងនឹងព្យាការីមូសានិងអ្នកដែលមានជំនឿជាមួយគាត់នោះ បាននិយាយទៅកាន់ហ្វៀរអោនថាៈ តើអ្នក(ឱហ្វៀរអោន)ទុកបណ្តោយឲ្យមូសា ហើយនិងក្រុមរបស់គេដើរបង្កវិនាសកម្មនៅលើផែនដី ហើយបោះបង់អ្នកនិងព្រះនានារបស់អ្នក ព្រមទាំងអំពាវនាវទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ឬ? ហ្វៀរអោនបានឆ្លើយតបថាៈ (ទេ!) យើងពិតជានឹងសម្លាប់កូនប្រុសរបស់អម្បូរអ៊ីស្រាអែលទាំងអស់ ហើយយើងទុកជីវិតកូនស្រីរបស់ពួកគេដើម្បីទុកធ្វើជាអ្នកបម្រើ(ជាទាសករ)ពួកយើង។ ជាការពិតណាស់ ពួកយើងគឺជាអ្នកដែលខ្លាំងពូកែ ជាអ្នកដែលមានអំណាចអាចគាបសង្កត់ បង្ខិតបង្ខំពួកគេបាន។